ពូ Do ជិត​បញ្ចប់​ការផ្ទេរមកកាន់ក្លឹបមួយនៅទ្វីបអាសុីហើយ...

បើយោងទៅតាម CBS Sports បានចុះផ្សាយ Cristiano Ronaldo ជិត​បញ្ចប់​ការផ្ទេរទៅកាន់ក្លឹបរបស់ប្រទេសអារ៉ាប៊ីសាអូឌីត Al Nasser ហើយ។  ខណៈដែលការពិនិត្យសុខភាពនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុននេះ ដែលការផ្ទេរទៅកាន់ក្លឹបនៅអារ៉ាប៊ីសាអូឌីតនេះ Ronaldo នឹងទទួលបានប្រាក់ពលកម្ម 173 លាន​ផោន​ក្នុង​មួយ​ឆ្នាំ​។

Cristiano Ronaldo will play for Al-Nassr from January 1, 2023 | Marca
គួរបញ្ជាក់ថា Al Nasser គឺជាក្លឹបតែមួយគត់ដែលបានចាប់អារម្មណ៍ក្នុងការដាក់សំណើរចង់នាំយកតារាវ័យ 37 ឆ្នាំព័រទុយហ្គាល់រូបនេះទៅរួមក្រុមនៅរដូវកាលថ្មីនេះ បន្ទាប់ពីរូបគេហាក់គ្មានការចាប់អារម្មណ៍ពីក្លឹបដទៃផ្សេងទៀតនោះទេ ក្រោយពីធ្លាក់ទម្រង់លេងជាខ្លាំងនៅក្នុងឆ្នាំ 2022 នេះ។
Cristiano Ronaldo denies he swore at Portugal coach over substitution | CNN
បច្ចុប្បន្ន​នេះ Al Nasser កំពុងតែ​ឈរ​កំពូល​តារាង​ក្នុង​ក្រប​ខ័ណ្ឌ Saudi Pro League ខណៈ​ដែលពួកគេកំពុងតែ​សម្លឹង​រក​ការ​ឈ្នះ​ពាន​លីគជា​លើក​ដំបូង​របស់​ពួក​គេ​ ដោយគិត​ចាប់​តាំង​ពី​ឆ្នាំ 2019 មក។

 

Related